Ozil មានផែនការចាកចេញពី Arsenal រួចហើយប៉ុន្តែគឺមានតែតួកគីនិងអាមេរិកប៉ុណ្ណោះជាគោលដៅបន្ទាប់

0

កីឡាករខ្សែបម្រើអាល្លឺម៉ង់សំបូរទៅដោយរឿងរ៉ាវជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil នៅសប្តាហ៍ចុងក្រោយនេះត្រូវបានក្រុមអ្នកកាសែតបានចេញផ្សាយថាគាត់បានត្រៀមរៀបចំផែនការរួចទៅហើយដើម្បីចាកចេញពី Emirates។

ប្រ​ភ​ពទាំ​ង​​នោះ​បា​ន​ស​រ​សេ​រថា​ទៀ​ត​ថា​ ​O​z​i​l​បា​ន​ថ្លែ​ង​ប្រា​ប់​ទៅ​កា​ន់​មិ​ត្តភ័​ក្ត​រ​ប​ស់​ខ្លួ​ន​ថា​គោ​លដៅ​ប​ន្ទា​ប់​ពី​អ​ង់​គ្លេ​ស​គឺ​មាន​តែ​២​ប៉ុ​ណ្ណោះ​គឺ​នៅ​អា​មេរិ​ក​ឬ​តួ​ក​គី​។​នេះ​មា​ន​ន័​យ​ថាកី​ឡា​ក​រ​នឹ​ង​រ​ស់​នៅ​ទាំង​អ្ន​ក​គាំ​ទ្រ​មិ​ន​ស​ប្បា​យ​ចិ​ត្ត​រ​ហូ​ត​ដ​ល់​ច​ប់​កុ​ង​ត្រា​រប​ស់​គា​ត់​តែ​ម្ត​ង​។​

​គួ​រ​ប​ញ្ជា​ក់​ថា​ប​ច្ចុ​ប្ប​ន្ន​ទោះ​បី​ជា​មិ​ន​សូ​វបា​ន​ប​ង្ហា​ញ​ខ្លួ​ន​គ្រ​ប់​គ្រា​ន់​ប៉ុ​ន្តែ​កី​ឡា​ក​រ​វ័​យ​៣​១​ឆ្នាំ​រូ​ប​នេះ ​នៅតែទទួលបានប្រាក់កម្រៃដល់ទៅ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ជាប្រាក់កម្រៃថ្លៃបំផុតរបស់ក្លឹបដែលវាបានធ្វើឲ្យអ្នកគាំទ្រភាគច្រើនមិនពេញចិត្តនឹងបុរសរូបនេះឡើយ៕

ប្រែសម្រួល៖ Lee