Ch​e​l​s​e​a​ ​ទំ​ន​ង​ជា​ត្រូ​វ​ប​ង្ខំ​ចិ​ត្តល​ក់​ ​K​a​n​t​e​ ​ឬ​ ​J​o​r​g​i​n​​ho ដើម្បីបង្គ្រប់លុយទិញ Havertz

0

ក្លឹបតោខៀវ Chelsea ត្រូវបានកាសែតអង់គ្លេស The Sun ចេញផ្សាយថាខ្លួនទំនងជានឹងត្រូវដាច់ចិត្តលក់កីឡាករ២រូបចេញគឺ Kante និង Jorginho ដើម្បីអាចធ្វើយ៉ាងណាមានលុយគ្រប់គ្រាន់ក្នុងការចរចានាំយកខ្សែប្រយុទ្ធ Havertz មួយរូបទៀតមករួមក្លឹបរដូវកាលក្រោយ។

តោខៀវនៅពេលនេះត្រូវបានគេដឹងថាកំពុងតែនាំមុខគេលើក្លឹបផ្សេងៗក្នុងការផ្ទេរយកខ្សែប្រយុទ្ធរបស់ក្លឹប Bayer Leverkusen រូបនេមកពីអាល្លឺម៉ង់នៅរដូវក្តៅខាងមុខហើយគឺក្នុងតម្លៃខ្លួនប្រមាណជា៩០លានផោនដែល Leverkusen បានធ្វើការទាមទារ។

គួរឲ្យដឹងដែរថាទោះបីជាក្លឹបបានចាយលុយប្រមាណជា៨៥លានផោនរួចទៅហើយក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើម២រូបមករួមក្លឹបនៅរដូវកាលក្រោយដែលមានដូចជា Werner និង Ziyech ទៅហើយក្តីប៉ុន្តែ Chelsea ហាក់ដូចជាមិនទាន់គ្រាប់គ្រាន់ចិត្តក្នុងការចង់បាន Havertz បន្ថែមឡើយ៕

ប្រែសម្រួល៖ Lee