មកដល់សប្តាហ៍នេះក្លឹប Barcelona ត្រូវបានគេជឿជាក់ថានឹងត្រូវតែបង្ខំចិត្តក្នុងការលក់កីឡាករ Rakitic ចេញឲ្យបាននៅពេលខាងមុខដើម្បីអាចប្រមូលលុយមកវិញបានខ្លះមុនពេលដែលគាត់អាចដើរចេញទាំងគ្មានតម្លៃខ្លួន។
The Sunsports ជឿជាក់ថាក្លឹបបិសាចក្រហម Man United គឺជាអ្នកដែលបានតាមដានព័ត៌មានរបស់ Rakitic យ៉ាងកៀកកិតបំផុតហើយសង្ឃឹមថានឹងអាចចរចាសាជាថ្មីជាមួយនឹង Barcelona ក្នុងអំឡុងពេលមួយនេះ។
មកដល់ពេលនេះកុងត្រាថ្មីរវាងក្លឹបនិងកីឡាករក្រូអាតរូបនេះគឺមិនអាចត្រូវបានធ្វើឡើងនៅឡើយហើយជឿជាក់ថាគ្រូបង្វឹករបស់ក្លឹប Barcelona ក៏មិនមានបំណងក្នុងការបន្តកុងត្រាឲ្យកីឡាកររូបនេះដែរខណៈដែលកុងត្រាបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២១ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee