Guendouzi ហ្វឹកហាត់ម្នាក់ឯងអស់រយៈពេល២សប្តាហ៍មកហើយ

0

កាសែតអង់គ្លេស The Sun បានចេញផ្សាយថាចាប់តាំងតែពីបរាជ័យក្រោមថ្វីដៃរបស់ Brighton កាលពីប៉ុន្មានសប្តាហ៍មុនមកនោះកីឡាករ Matteo Guendouzi ត្រូវបានក្លឹបដាក់ឲ្យហ្វឹកហាត់តែម្នាក់ឯងអស់រយៈពេល២សប្តាហ៍មកហើយ។

កីឡាករខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានជាប់ពាក់ព័ន្ធទៅនឹងបញ្ហាប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Maupay នៅក្នុងបរាជ័យ២ទល់នឹង១ជាមួយនឹង Brighton តាំងតែពីថ្ងៃទី២០ខែមិថុនានោះម្ល៉េះហើយក៏បានបន្តព័ត៌មានចចាមអារ៉ាមអំពីការផ្ទេរចេញពី Arsenal រហូតមក។

លើសពីនេះ Guendouzi មិនអាចបន្តលេងឲ្យកាំភ្លើងធំ Arsenal ឡើយក្នុងរយៈពេល៤ប្រកួតបន្តបន្ទាប់មកដែលសុទ្ធតែជាប្រកួតជ័យជំនះទាំងអស់ផងដែរ៕

ប្រែសម្រួល៖ Lee