Rivaldo៖ Messi នឹ​ង​លែ​ង​មា​ន​អា​រ​ម្ម​ណ៍​តា​ន​តឹ​ង​ជា​មួ​យ​ក្លឹ​ប​ប្រ​សិ​ន​បើ​អា​ច​ជួ​ប​ជុំ P​e​p ឡើ​ង​វិ​ញ

0

នៅថ្ងៃនេះវិរៈបុរសរបស់ក្លឹប Barcelona លោក Rivaldo បានលើកឡើងថាកំពូលខ្សែប្រយុទ្ធ Lionel Messi នឹងអាចបន្ថយកំដៅ និងភាពតានតឹងរបស់គាត់ជាមួយនឹងក្លឹបឡើងវិញប្រសិនបើ Pep នឹងអាចវិលត្រឡប់មកធ្វើការងារជាមួយគ្នាសាជាថ្មី។

មួយរយៈនេះគេជឿជាក់ថា កីឡាករឆ្នើមរបស់អាហ្សង់ទីនរូបនេះ កំពុងមានអារម្មណ៍ស្ត្រេសខ្លាំងឡើងជាមួយនឹងក្លឹប ដែលធ្លាប់រស់នៅតាំងតែពីក្មេងរបស់គាត់ ហើយបញ្ហាទាំងនោះនៅតែបន្តកើតមានឡើងទាំងនៅផ្ទៃខាងក្នុង ជាមួយនឹងក្លឹបផង និងខាងក្រៅផង។

គេជឿជាក់ដែរថា Messi ចាប់ផ្តើមអាក់អន់ចិត្តចាប់តាំងតែពីមានការបណ្តេញចេញលោក Valverde ពីក្លឹបកាលពីខែមករាកន្លងមកផង មិនពេញចិត្តអំពីទំរង់លេងរបស់ក្លឹបបច្ចុប្បន្នផង និងមិនសប្បាយចិត្ត ជាមួយនឹងក្រុមគណកម្មការប្រធានក្លឹប អំពីព័ត៌មានបែកធ្លាយកន្លងផង៕

ប្រែសម្រួល៖ Lee