ក្រោយការបង្ហាញទំរង់លេងដ៏ល្អជាច្រើនប្រកួតជូនក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Ole Solskjare រួចមកកីឡាករវ័យក្មេង Mason Greenwood ត្រូវបានគ្រូបង្វឹករូបនេះលើកឡើងថា គាត់មានសមត្ថភាពខ្លាំង អាចលេងឲ្យជម្រើសជាតិអង់គ្លេសបាន។
ចុងក្រោយនេះតារាឆ្នើមរបស់ក្លឹបវ័យ១៨ឆ្នាំរូបនេះ បានធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល និងមិនអាចបំភ្លេចបានឡើយ ៣គ្រាប់ត្រឹមតែមួយសប្តាហ៍ដែល Greenwood អាចស៊ុតបញ្ចូលទីបានជួយឲ្យក្លឹបទទួលបានជ័យជំនះ ទៅលើក្រុម Brighton ផងនិង Bournemouth ផង។
ក្នុងនោះលោក Solskjaer បានជឿជាក់ថា Greenwood ពិតអាចក្លាយទៅជាសមាជិកម្នាក់របស់អង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate ជាមិនខាន នៅក្នុងបេសកកម្មធ្វើដំណើរទៅលេង នៅព្រឹត្តិការណ៍អឺរ៉ុឆ្នាំក្រោយនេះ៕
ប្រែសម្រួល៖ Lee