ក្រុម Manchester City កំពុងពិភាក្សាជាមួយក្លិប Bournemouth លើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករ Nathan Ake នៅពេលដែលទីផ្សារដោះដូរកីឡាករបានបើកជាថ្មីនេះបើយោងតាមការចេញផ្សាយរបស់កាសែត The Athletic ។
កន្លងទៅ លោក Pep Guardiola ពិតជាអស់សង្ឈឹមក្នុងការស្វែងរកកីឡាករមកជំនួសតំណែងរបស់ Vincent Kompany ដែលជាតំបន់យ៉ាងសំខាន់ ដែលធ្វើឲ្យខ្លួនជំពប់ជើងដួល ដោយមិនអាចការពារពានរង្វាន់បាន។
គាត់ក៏មានការព្រួយបារម្ភលើ John Stones និង Nicolas Otamendi ផងដែរខណៈដែលរបួសធ្ងន់ធ្ងរ ហើយទម្រង់លេងរបស់ Aymeric Laporte ក៏មិនសូវលេចធ្លោ ក្នុងរដូវកាលនេះ។
លោក Guardiola ប្ដេជ្ញាកែលម្អខ្សែការពារកណ្តាលរបស់ខ្លួន ដោយចង់បាន Nathan Akeជាគោលដៅជាក់ស្តែងបន្ទាប់ពីត្រូវបានឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល ៦ខែ ៕