ម្ចាស់ជើងឯក Bundesliga ក្លឹប Bayern Munich នៅរដូវកាលនេះនៅសល់ការប្រកួតប្រជែងពានរង្វាន់ចំនួន២ទៀតនៅក្នុងដៃហើយបើយោងតាមការអះអាងរបស់អតីតប្រធានក្លឹបជឿជាក់ថាក្លឹបនឹងក្លាយទៅជាម្ចាស់ឯកពានរង្វាន់ទាំង២នេះបន្ថែមទៀត។
អតីតប្រធានក្លឹបលោក Uli Hoeness បានបញ្ជាក់ថាក្រៅតែពី Bundesliga ក្លឹប Bayern Munich ក៏នឹងអាចលើកពានបន្ថែមទៀតដូចជា Champion League និង DFB-Pokal ផងនៅរដូវកាលនេះ។យើងអាចមើលឃើញជាក់ស្តែងនៅពេលនេះក្រោយពេលដែលអាចលើកពាន Bundesliga ហើយក្លឹបបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ជំនួបប្រកួតក្នុងពានរង្វាន់ទាំងពីរ។
Bayern Munich នឹងត្រូវប៉ះជាមួយនឹង Bayer Leverkusen នៅយប់ថ្ងៃសៅរ៍ក្នុងពានរង្វាន់ DFB-Pokal វគ្គផ្តាច់ព្រ័ត្រនិងត្រូវប៉ះ Chelsea ក្នុងវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ Champion League ៕
ប្រែសម្រួល៖ Lee