នៅថ្ងៃនេះលីគកំពូលអាមេរិក MLS បានប្រកាសថាកីឡាកររបស់ខ្លួនចំនួន១៨នាក់និងបុគ្គលិក៦នាក់គឺត្រូវបានតេស្តរកឃើញកូវីដ១៩ខណៈដែលលីគមួយនេះត្រៀមត្រឡប់មកវិញទៅហើយនោះ។
តាមផែនការ MSL នឹងត្រឡប់មកដំណើរការឡើងវិញនៅថ្ងៃទី៨ ខែ កក្កដា ដោយក្រុមទាំងអស់នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Orlando ដើម្បីដំណើរការប្រកួតនៅកីឡដ្ឋានតែមួយប៉ុណ្ណោះ។
ក្នុងនោះផងដែរក្រុមទាំងនោះបានចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញតាំងតែពីថ្ងៃទី៤ខែមិថុនាមកម្ល៉េះហើយមកដល់ពេលនេះកីឡាករ៦៦៨នាក់ត្រូវបានធ្វើតេស្ត៕
ប្រែសម្រួល៖Lee