ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់គ្រឿងញៀន ហួសកម្រិតបានស្រាត សម្លៀកបំពាក់ដើរពេញផ្លូវ ហើយក៏បានយកកាំបិត កាត់ប្រដាប់ភេទខ្លួនឯង ហូរឈាមស្រោចពេញផ្លូវ នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ 2020 ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះរូបនេះមាន ទីលំនៅកន្លែងទីតាំងកើតហេតុ នឹងមានប្រពន្ធនៅជាមួយ ។ ជនរងគ្រោះរូបនេះតែងតែ ប្រើប្រាស់គ្រឿងញៀន នៅពេលដែលប្រពន្ធ របស់ខ្លួនចេញ ទៅធ្វើការបាត់ ហើយនៅផ្ទះម្នាក់ឯង ក៏បានប្រើប្រាស់រហូត ធ្វើឲ្យបែកលែង គិតពីកិត្តិយសខ្លួនឯងស្រាតខោអាវ ដើរពេញផ្លូវ ថែមទាំងបង្កហឹង្សា ដល់អ្នកដទៃហើយក៏បានទាញ កាំបិតកាត់ប្រដាប់ភេទខ្លួនឯង ហូរឈាមស្រោចពេញខ្លួនតែម្ដង។
ទោះបីយ៉ាងណាហេតុការណ៍នេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ជនរងគ្រោះចងដៃជើង ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះភ្លាមៗផងដែរ ៕

