កំហុសដ៏ធ្ងន់ធ្ងរក្នុងពេលប្រកួតជាមួយនឹងក្រុម Man City កាលពីសប្តាហ៍មុនដោយកីឡាករខ្សែការពារ David Luiz គ្រប់គ្នាបានជឿជាក់ថាកីឡាកររូបនេះនឹងមិនអាចមានវត្តមានបន្តលេងជាមួយនឹងក្លឹបទៀតឡើយនៅរដូវកាលក្រោយ។ប៉ុន្តែយោងតាមការចេញផ្សាយ The Sunsports នៅថ្ងៃនេះបានបញ្ជាក់ថាកីឡាករប្រេស៊ីលរូបនេះបានឈានទៅដល់ការយល់ព្រមព្រៀងគ្នាជាមួយនឹងក្លឹបដើម្បីអាចបន្តលេង១ឆ្នាំទៀតពោលគឺរហូតដល់រដូវកាលក្រោយ។
កីឡាករ Luiz បានបង្កកំហុសដោយធ្វើឲ្យមានបាល់១១ម៉ែត្រផងនិងត្រូវអជ្ញាកណ្តាលឲ្យកាតក្រហមផងនៅក្នុងការប្រកួតបើកឆាករដូវកាលសាជាថ្មីនោះហើយមិនត្រឹមតែប៉ុណ្ណោះវាបានធ្វើឲ្យលទ្ធផលក្រុមបានបរាជ័យយ់ាងចាស់ដៃទៅលើ Man City ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០៕
ប្រែសម្រួល៖Lee