ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៤មិថុនានេះថាការស្វែងឃាតកលាក់មុខ (គ្រាប់មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម) ដែលរង់ចាំតែសម្លាប់និងធ្វេីឱ្យរងរបួសប្រជាជនខែ្មរជាពិសេសប្រជាពលរដ្ឋតាមជនបទជាភារកិច្ចលំបាកស្មុគស្មាញមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំសំរេចគោលដៅរបស់ខ្លួន ធ្វេីយ៉ាងណាឱ្យព្រះរាជាណាចក្រអស់ការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម លេីប្រជាជនទាំងមូល៕

