បន្ទាប់ពី Thiago Silva ក្លិប Fiorentina ត្រូវបានគេរាយការណ៍មកថា បានទាក់ទងកីឡាករ Zlatan Ibrahimovic ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនដោះដូរ ពេលកុងត្រារបស់គាត់នឹងផុតកំណត់ នៅ AC Milan ។
បន្ទាប់ពីទទួលបានផលវិជ្ជមានពីក្រុមអ្នកគាំទ្រ តាមរយៈការយកកីឡាករ Franck Ribery ចូលមកកាន់ក្រុមអំឡុងឆ្នាំ ២០១៩ ហើយពួកគេចង់បានកីឡាករម្នាក់ទៀត ក្នុងតម្លៃធូរថ្លៃ យកមកចូលរួមលេងជាមួយក្រុម។
Sky Sport Italia បានរាយការណ៍នៅដើមសប្តាហ៍នេះ បានស្នើសុំកីឡាករ Thiago Silva ដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់ជាមួយ PSG ។
កាសែត La Nazione បានចុះផ្សាយថា Milan បានទាក់ទង Ibrahimovic តាមរយៈភ្នាក់ងារដោះដូរកីឡាករ Mino Raiola ដោយសួរអំពីលទ្ធភាព ដែលអាចទាញកីឡាករជើងខ្លាំង ចាស់វស្សាចូលលេងជាមួយក្រុម។
កុងត្រាកីឡាករសញ្ជាតិស៊ុយអែតរូបនេះ នឹងផុតកំណត់ នៅចុងបញ្ចប់រដូវកាលនេះ ហើយ សាមីខ្លួនចង់វិលទៅគ្រប់គ្រងក្លិប Hammarby នៅលើទឹកដីកំណើតវិញ ខណៈដែលខ្លួន ជាម្ចាស់ភាគហ៊ុនផងដែរនោះ។
ទោះជាយ៉ាងណារបាយការណ៍ចុងក្រោយបានបញ្ជាក់ថា ឱកាសបានលេងជាមួយ Franck Ribery នឹងធ្វើឲ្យ Zlatan Ibrahimovic ចាប់អារម្មណ៍យ៉ាងខ្លាំង ៕