គ្រាប់បាល់១១ម៉ែត្រ ​S​e​r​g​io​ ​R​a​m​o​s ​យប់មិញជាគ្រាប់បាល់ទី៦៨ ក្រោយពីបញ្ហារបួស​

0

ប្រ​ធាន​ក្រុ​ម​ ​R​e​a​l​ ​Ma​d​r​i​d​ ​កីឡា​ក​រ​ ​S​e​r​g​io​ ​R​a​m​o​s ​ត្រូ​វ​ប​ង្ខំ​ចិ​ត្ត​ចាក​ចេ​ញ​ពី​ទី​លា​ន​ដោ​យរ​ង​រ​បួ​ស​ជ​ង្គ​ង់បន្ទាប់ពីបើកការស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-១ លើក្រុម Real Sociedad ។

​S​e​r​g​io​ ​R​a​m​o​s ​ បានរកគ្រាប់បាល់ដំបូងជូនក្រុមក្នុងការប្រកួតយប់មិញនេះ នៅនាទី ៥០ ដោយបាល់ពិន័យ ១១ម៉ែត្រ ។ កីឡាករអេស្ប៉ាញនេះបានក្លាយជាខ្សែការពាររកគ្រាប់បាល់ បានច្រើនជាងគេ គ្រប់ពេលនៅ La Liga ។​ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បូកទាំងរាត្រីយប់មិញ វាជាគ្រាប់បាល់លើកទី ៦៨ នៅក្នុងអាជីពគាត់នៅ La Lig  ខណៈដែល Ronald Koeman រកបាន ៦៧ គ្រាប់ ជូនក្រុម  Eibar ។​

ក្នុងនោះដែរអតីតខ្សែការពារ Real Madrid  កីឡាករ Fernando Hierro រកគ្រាប់បាល់បាន ១០៥ គ្រាប់។​សម្រាប់ ​S​e​r​g​io​ ​R​a​m​o​s នារាត្រីយប់មិញត្រូវបានបង្ខំចិត្តចាកចេញពីទីលាន  ក្រោយពីប៉ះទង្គិចជាមួយ Aleksander  ហើយត្រូវបានជំនួសមកវិញដោយ Eder Militao ៕