ភ្នំពេញ៖ រហូតដល់ម៉ោង ០៩:០០ ព្រឹក ថ្ងៃទី ២២ មិថុនា ២០២០ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៩នាក់ ដដែល ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៧នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើងថាជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ចំណែកប្រជាពលរដ្ឋដែលត្រូវបានធ្វេីតេស្តសរុបមានចំនួន 31616 ស្មេីនឹង 1904 ក្នុង១លាននាក់៕