គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola ត្រូវបានក្រុមអ្នកកាសែតចេញផ្សាយថានឹងមិនចំណាយលុយដើម្បីទិញកីឡាករចំណូលថ្មីមកជំនួសតំណែងរបស់កីឡាករ Leroy Sane ឡើយប្រសិនបើកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះនឹងសម្រេចចិត្តចាកចេញពីក្លឹបមែននោះ។
នេះមានន័យថាលោកនឹងប្រើប្រាស់ធនធានដែលមានស្រាប់គឺក្នុងការបើកទ្វាស្វាគមន៍យុវជនឆ្នើមរបស់ក្លឹបគឺកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Phil Foden ឲ្យមកលេងឈុតធំតែម្តងនៅរដូវកាលក្រោយ។
កុងត្រារបស់កីឡាករខ្សែប្រយុទ្ធអាល្លឺម៉ង់ Sane វ័យ២៤ឆ្នាំរូបនេះមានសុពលភាពត្រឹមឆ្នាំក្រោយនេះប៉ុណ្ណោះប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការសម្រេចចិត្តណាមួយក្នុងការបន្តកុងត្រាថ្មីនៅឡើយដែរ។
ក្លឹបអាល្លឺម៉ង់ Bayern Munich នៅតែបន្តការងាររបស់ខ្លួនដើម្បីទិញយក Sane ទៅស្រុកកំណើតវិញខណៈដែលកិឡាករផ្ទាល់ក៏ហាក់បីដូចជាបង្ហាញពីបំណងចង់ផ្ទេរចេញពី Etihad ដូចគ្នា៕
ប្រែសម្រួល៖Lee