នៅសប្តាហ៍នេះវិរៈបុរសរបស់ក្លឹបបិសាចក្រហម Man United លោក Wayne Rooney បានអះអាងថាគាត់បានព្យាយាមបញ្ចុះបញ្ចូលក្លឹប Man United ពិតមែនដើម្បីឲ្យចំណាយលុយទិញកីឡាករ Idrissa Gueye ពោលគឺ១ខែមុនពេលដែលកីឡាកររូបនេះបានសម្រេចចិត្តចូលរួមជាមួយនឹងក្លឹប Everton សាជាថ្មី។
អតីតប្រធានក្រុមរបស់អង់គ្លេសវ័យ៣៤ឆ្នាំរូបនេះបានវិលត្រឡប់ទៅកាន់ក្លឹបតាំងពីថ្នាលយុវជនរបស់ខ្លួនវិញគឺ Everton កាលពីឆ្នាំ២០១៧ក្រោយបានចំណាយពេលអស់រយៈពេល១៣ឆ្នាំនៅទឹកដី Old Trafford ហើយជាគ្រាដែលគាត់បានលេងកាន់តែស៊ីជម្រៅក្នុងតំណែងជាមួយនឹងកីឡាករ Gueye។
Gueye បានធ្វើឲ្យ Rooney ចាប់អារម្មណ៍យ៉ាងខ្លាំងពីទំរង់លេងដ៏អស្ចារ្យរបស់គាត់ហើយដែលជាហេតុធ្វើឲ្យ Rooney បានថែមទាំងចំណាយពេលវេលាដើម្បីទូរស័ព្ទទៅក្លឹប Man Unitedទៀតផងដើម្បីធ្វើយ៉ាងណាឲ្យក្លឹបនេះសម្រេចចិត្តទិញយក Gueyeប៉ុន្តែជាលទ្ធផលគឺក្លឹបនេះបានបដិសេធមិនធ្វើតាម Rooneyនោះឡើយ៕
ប្រែសម្រួល៖Lee