Solskjare ចង់ឲ្យ Pogba ប្រឹងប្រែងឡើងវិញហើយធ្វើឲ្យបានដូចកាលគ្រាលើកពាន World Cup ឲ្យបារាំង

0

នៅយប់នេះបិសាចក្រហម Man United កំពុងតែត្រៀមការប្រកួតរបស់ខ្លួនឡើងវិញហើយដោយការប្រកួតដំបូងនឹងត្រូវជួបជាមួយនឹងក្រុមមាន់ខ្នាយមាស Spurs ផង។

លោក Solskjare គ្រូបង្វឹកក្លឹបបិសាចក្រហមនៅថ្ងៃនេះបានធ្វើការអំពាវនាវទៅដល់កីឡាករ Paul Pogba ថាគួរតែព្យាយាមឡើងវិញដើម្បីបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ដូចកាលពីគ្រាដឹកនាំជម្រើសជាតិបារាំងលើកពានរង្វាន់ពិភពលោកនៅប្រទេសរុស្សី។

នៅមុនការប្រកួតលីគសាជាថ្មីត្រឡប់មកវិញនេះផងដែរលោក Solskjaer ក៏បានបន្ថែមទៀតថា៖ Pogba ជាកីឡាករម្ចាស់ពានរង្វាន់ពិភពលោករបស់បារាំងហើយគឺជាកីឡាករដែលមានភាពជាអ្នកដឹកនាំល្អផងដែរ។គាត់ជាកីឡាករល្អបំផុតលំដាប់ពិភពលោកហើយជឿជាក់ថាទំរង់លេងរបស់គាត់នឹងត្រឡប់មកល្អវិញក្នុងពេលដ៏ឆាប់បំផុត៕

ប្រែសម្រួល៖Lee