ថ្ងៃទី១៨ មិថុនា កម្ពុជាពុំរកឃេីញ ករណីជំងឺកូវីដ-១៩ ថ្មីទេ

0

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC)បានឱ្យដឹងថា រហូតដល់ម៉ោង ១០:០០ ព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ។

សូមរំលឹកថា អ្នកជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន១២៩នាក់ ក្នុងនោះកំពុងអ្នកជាសះស្បេីយ ចំនួន១២៦ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំនួន៣នាក់ និងគ្មានអ្នកស្លាប់ ។

ជាមួយគ្នានោះដែរ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC)នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាង យេីងនិងពិភពលោក កំពុងបន្តរាតត្បាត ជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។

យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។