Home ព័ត៌មានកីឡា Ivan Rakitic  ថាAnsu Fati  ធ្វើរឿងដ៏គួរ​ឲ្យចាប់អារម្មណ៍យប់មិញ 

Ivan Rakitic  ថាAnsu Fati  ធ្វើរឿងដ៏គួរ​ឲ្យចាប់អារម្មណ៍យប់មិញ 

0

មិត្តរួមក្រុមរបស់ Ansu Fati បានធ្វើការកោតសរសើរចំពោះចំពោះសមត្ថភាពកីឡាករ អាយុ ១៧ឆ្នាំរូបនេះ ក្នុងការប្រកួតនារាត្រីយប់មិញ ។កីឡាករ​វ័យក្មេងរូបនេះ រកគ្រាប់បាល់ បើកឆាក ក្នុងការប្រកួតជាមួយ  Leganes  នៅ Camp Nou យប់មិញ  ហើយ Ivan Rakitic  បានបង្ហាញភាពភ្ញាក់ផ្អើលចំពោះអ្វីដែល ខ្លួនបានឃើញ យប់មិញ។

កីឡាករ​សញ្ជាតិក្រូអាតរូបនេះ បានលើកឡើងថា ខ្ញុំពិតជារីករាយចំពោះគាត់ គាត់កំពុងបំពេញការងារដ៏គួរអោយចាប់អារម្មណ៍មួយហើយគាត់ត្រូវតែមានការអត់ធ្មត់។ដោយឡែក Antoine Griezmann ហាក់មិនសប្បាយចិត្ត នៅពេលដែលគ្រាប់បាល់ រកបានហើយ ត្រូវបាន​គេមិនឲ្យ  ។​

Ivan Rakitic  ថា​គាត់រកគ្រាប់បាល់បានហើយ តែត្រូវបានលុបចោល គាត់ជាកីឡាករសំខាន់ណាស់សម្រាប់ពួកយើងហើយគាត់នឹងមានភាពប្រសើរឡើងជាមួយពេលវេលា ៕

Previous articleថ្ងៃ១៦ មិថុនា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​៣៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៦២​នាក់
Next articleស្លាប់​ ២នាក់ ​និង​របួស ៤​នាក់ ក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី១៦ មិថុនា