Real Madrid កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសអះអាងជាផ្លូវការហើយថាបានចុះហត្ថលេខាលក់ចេញនូវកីឡាករខ្សែការពារកណ្តាល Javier Sanchez ទៅឲ្យក្លឹប Valladolid ក្នុងតម្លៃខ្លួនប្រមាណតែជា៣លានអ៊ឺរ៉ូ។
កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងធ្វើការចុះកុងត្រាជាមួយនឹង Valladolid រហូតដល់ខែមិថុនាឆ្នាំ២០២៤បើទោះបីជា Real Madrid ដាក់លក្ខខណ្ឌក្នុងការមានសិទ្ធទិញគាត់យកទៅវិញក្តី។
កីឡាកររូបនេះបានចូលរួមជាមួយនឹង Real Madrid តាំងតែពីពេលមានអាយុ៨ឆ្នាំប៉ុន្តែអាចបង្ហាញខ្លួនឲ្យឈុតធំរបស់ក្លឹបបានតែ១ដងគត់ហើយក៏មានវត្តមានត្រឹមនៅឈុទទី២ឬឈុត B របស់ Real Madrid អស់រយៈពេល៣រដូវកាលមុនផ្ទេរទៅលេងជាមួយនឹងក្លឹបValladolid ក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រែសម្រួល: Lee