អតីតកីឡាករខ្សែបម្រើរបស់ក្លឹបយក្សអេស្បាញ Barcelona កីឡាករ Paulinho ត្រូវបានគេដឹងថាបានធ្វើការហោះហើរពីប្រទេសប្រេស៊ីលទៅដល់ប្រទេសចិនវិញហើយកាលពីថ្ងៃអង្គារម្សិលមិញហើយនឹងចូលរួមជាមួយនឹងក្លឹបរបស់ខ្លួនវិញបានបន្ទាប់នឹងត្រូវដាក់បង្ខាំងរយៈពេល១៤ថ្ងៃជាមុនសិន។
កីឡាករប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះត្រូវបានគេថតរួបឃើញថាមានទាំងពាក់ម៉ាសផងនៅឯអាកាសយានដ្ឋាន Guangzhou ដែលគេអាចអះអាងបានថាគាតបានធ្វើដំណើរជាមួយនឹងជើងយន្តហោះដឹកនាំអ្នកដំណើរធម្មតា។គេដឹងទៀតថា Paulinho បានធ្វើដំណើរមកវិញជាមួយនឹងមិត្តរួមក្លឹបសញ្ជាតិប្រេស៊ីលដូចគ្នាគឺ Anderson Talisca ផងដែរ។
គួរបញ្ជាក់ដែរថាលីគកំពូលនៃប្រទេសចិនដែលបានត្រូវបានបង្អាក់ដំណើរការតាំងតែពីថ្ងៃទី២២ខែកុម្ភៈនោះត្រូវបានពន្យាពេលដំណើរការរហូតមកជាច្រើនដងដោយសារតែកូវីដ១៩ហើយថ្មីៗនេះត្រូវបានលេចឬព័ត៌មានថានឹងអាចចាប់ផ្តើមឡើងវិញនៅក្នុងខែកក្កដាខាងមុខ៕
ប្រែសម្រួល៖Lee