ក្លឹប Newcastle នៅមិនទាន់ដោះស្រាយចប់រួចរាល់នៅឡើយអំពីការទិញលក់ក្លឹបទៅឲ្យព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតប៉ុន្តែកិច្ចការងារស្វែងរកកីឡាករចំណូលថ្មីនៅតែបន្តធ្វើឡើងជាធម្មតានៅឡើយ។
នៅសប្តាហ៍នេះ The Sunsport ជឿជាក់ថា Newcastle កំពុងពិភាក្សាការងារនៅឡើយជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីអាចពិនិត្យមើលលទ្ធភាពក្នុការទិញយកកីឡាករខ្សែការពារ Marcos Alonso មកទីនេះខណៈដែល Chelsea គឺចាប់ផ្តើមស្វែងរកកីឡាករថ្មីមកត្រៀមតំណែងនេះទៅហើយនោះ។
Alonso វ័យ២៩ឆ្នាំ ដែលត្រូវបានក្លឹបតោខៀវ Chelsea ដាក់បញ្ចូលទៅក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញនៅរដូវក្តៅនេះដើម្បីទុកកន្លែងនេះទៅឲ្យកីឡាករគោលដៅថ្មីរបស់លោកគ្រូបង្វឹកក្លឹប Frank Lampard គឺកីឡាករ Ben Chiwell ដែលកំពុងលេងឲ្យក្លឹប Leicester City៕
ប្រែសម្រួល៖Lee