ភ្នំពេញ៖ ជនសង្ស័យចំនួន ៦០នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៥ករណីទូទាំងប្រទេសនៅថ្ងៃទី១៤ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៥៤នាក់ និងប្រើប្រាស់ ៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) = ១២០,៥០ក្រាម និង២២កញ្ចប់តូច។
+លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖
-Police ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ១២ករណី ឃាត់ ២០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥៥,៨១ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២០ក្រាម។ ៤/កំពត៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ២០,៩៧ក្រាម។ ៥/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៥២ក្រាម។ ៦/ព្រះវិហារ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៣,៦៦ក្រាម។ ៧/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៨/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។ ៩/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,២០ក្រាម។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
-PM ៤អង្គភាព៖ ១/កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។ ២/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។ ៣/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២,៨៣ក្រាម។ ៤/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៤,១៧ក្រាម៕