យោងតាមសារព័ត៌មាន Sky ក្នុងទឹកដីអាល្លឺម៉ងបានចុះផ្សាយថា Manchester City កំពុងតែឈរយ៉ាងរឹងមាំក្នុងការវាយតំលៃ Leroy Sane របស់ពួកគេបន្ទាប់ពីមានការពិភាក្សាជាច្រើនទៀតជាមួយ Bayern Munich ។
កិច្ចចរចាកាលពីសប្តាហ៍មុនបានបញ្ចប់ដោយក្រុម Bayern បានប្រាប់ថា City ចង់បានថ្លៃឈ្នួលប្រហែល ៦២ លានផោនសម្រាប់ខ្សែបំរើស្លាបរបស់អាឡឺម៉ង់ ខណៈដែលកុងត្រាកីឡាករ រូបនេះនឹងផុតនៅឆ្នាំ ២០២១ តែក្លិបយក្សអាល្លឺម៉ង់ បានឲ្យតែ ៣៦លានផោន។គ្រូបង្វឹក Hansi Flick បាននិយាយនៅថ្ងៃពុធនេះថា កីឡាករធំៗនឹងក្លាយជាអាទិភាពមួយនៃការផ្ទេររបស់គាត់នៅរដូវក្តៅនេះ ។
ម្ចាស់ជើងឯករបស់អាល្លឺម៉ង់ បានព្យាយាមចុះហត្ថលេខាយក Leroy Sane កាលពីរដូវកាលមុន ប៉ុន្តែគាត់បានរងរបួសធ្ងន់ធ្ងរ ក្នុងការប្រកួត Community Shield ប្រឆាំងនឹងក្រុម Liverpool ហើយមិនបានបង្ហាញយុទ្ធនាការក្នុងឆ្នាំ 2019-2020 នោះទេ៕