គូលេនវៀតណាម ធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ដោយសារធ្វើរឿងមួយ

0

ភ្នំពេញ៖ នៅឆ្នាំ២០២០នេះ គូលេនវៀតណាម បានធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ដោយសារតែវៀតណាម បានអនុវត្តនូវវិធានការដាក់ដោយឡែក អ្នកចូលមកក្នុងប្រទេសខ្លួនចំនួន ១៤ថ្ងៃ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ មិថុនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា «គូលេនវៀតណាមធ្លាក់ថ្លៃ ។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាម នាំចេញគូលេនប្រហែល ១០ម៉ឺនតោន ក្នុងតម្លៃ ៣០លានដុល្លារ ទៅភាគច្រើនប្រទេសចិន ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ។ ប៉ុន្តែនៅឆ្នាំនេះ ដោយប្រទេសវៀតណាម បានអនុវត្តនូវវិធានការដាក់ដោយឡែក អ្នកចូលមកក្នុងប្រទេសខ្លួនចំនួន ១៤ថ្ងៃនោះ អ្នកមកទិញដុំពីប្រទេសក្រៅ មិនមានវត្តមានលើ ទីផ្សារគូលេនវៀតណាមឡើយ ដែលនាំអោយគូលេនវៀតណាម លក់បានសំរាប់តែតម្រូវការ ក្នុងស្រុកដែលធ្វើអោយតម្លៃគូលេនធ្លាក់ចុះ» ។ 

លោករដ្ឋ មន្ត្រីបន្តថា មកដល់បច្ចុប្បន្ននេះ វៀតណាមមានអ្នកកើតកូវីដ១៩ ចំនួន ៣៣២នាក់ តែគ្មានអ្នកស្លាប់ទេ ។ ហើយនៅឆ្នាំ២០១៩ ប្រទេសវៀតណាម បាននាំចេញផ្លែឈើ និងបន្លែទៅក្រៅប្រទេសបានចំនួន ៣.៧៦០លានដុល្លារ ៕