នៅថ្ងៃនេះកីឡាករទាំងអស់នៅឈុតធំរបស់ក្លឹប Everton ព្រមទាំងគ្រូបង្វឹកលោក Carlo Ancelotti ផងបានសម្រេចចិត្តរួមគ្នាដើម្បីអាចជួយដល់ក្លឹបក្នុងការចំណាយលុយជួយដល់បុគ្គលិកពេញម៉ោងនិងក្រៅម៉ោងទាំងអស់របស់ក្លឹបឲ្យទទួលបានប្រាក់ខែជាធម្មតាក្នុងស្ថានភាពកូវីដ១៩ដែលបានវាយប្រហារមកលើផ្នែកហិរញ្ញវត្ថុរបស់ក្លឹបនោះ។
កីឡាករបានស្ម័គ្រចិត្តក្នុងការទទួលយកការកាត់ប្រាក់កម្រៃដល់ទៅពាក់កណ្តាលនៃចំនួនដែលពួកគេបានទទួលដើម្បីអាចយកទៅប្រើប្រាស់នៅក្នុងផ្នែកហិរញ្ញវត្ថុរបស់ក្លឹបឲ្យបានយ៉ាងហោចណាស់រយៈពេល៣ខែខាងមុខ។ក្រៅពីនេះលោកគ្រូបង្វឹក Carlo Ancelotti ព្រមទាំងបុគ្គលិកផ្នែកគ្រូបង្វឹករបស់លោកផងក៏បានយល់ព្រមកាត់ប្រាក់ខែ៣០ភាគរយរបស់ពួកគេផងដែរ។
នៅក្នុងលិខិតមួយប្រកាសទៅដល់អ្នកគាំទ្រក្លឹបទាំងអស់លោកប្រធានប្រតិបត្តិក្លឹបលោក Barret Baxendale បានសរសេរថា៖ទោះបីជាក្លឹបស្ថិតនៅក្នុងបញ្ហានៃវិបត្តិហិរញ្ញវត្ថុក៏ពិតមែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះប៉ុន្តែយើងជឿជាក់ថាយើងកំពុងឈានបានជំហានល្អប្រសើរមួយចំនួនដើម្បីអាចដោះស្រាយបញ្ហានេះទាំងអស់គ្នា៕
ប្រែសម្រួល៖ Lee