នៅចាំបានថាក្រុមជម្រើសជាតិអង់គ្លេសកាលពីឆ្នាំទៅធ្លាប់បានទទួលរងនូវការរើសអើងពូជសាសទៅលើកីឡាកររបស់ខ្លួនជាច្រើននាក់ក្នងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិប៊ុលហ្គារីហើយមកដល់សប្តាហ៍នេះលោក Southgate បាននិយាយថានឹងមិនឲ្យរឿងនេះកើតឡើងទៀតឡើយ។
លោក Southgate បានបញ្ជាក់យ៉ាងដូច្នេះទៀតថាកីឡាករទាំងអស់របស់អង់គ្លេសនឹងដើរចេញពីកីឡដ្ឋានភ្លាមប្រសិនបើមានករណីបែបនេះកើតឡើងសាជាថ្មីនៅពេលណាមួយខាងមុខ។ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលសហព័ន្ធបាល់ទាត់អង់គ្លេសបានបើកកិច្ចប្រជុំមួយដើម្បីប្រឈមមុខទៅនឹងអំពីរើសអើងជាតិសាសន៍។
រលកនៃការរើសអើងហាក់បានស្ថិតនៅក្នុងកម្រិតមិនល្អប្រសើរឡើងមួយរយៈចុងក្រោយនេះជាពិសេសហេតុការណ៍ដែលបានកើតឡើងនៅទូទាំងតំបន់អ៊ឺរ៉ុបដោយការស្លាប់របស់លោក George Floyd ហើយចុងក្រោយនេះនៅក្នុងពិភពបាល់ទាត់កីឡាករ Sterling បានលើកឡើងថាវិស័យនេះមានការខ្វះខាតអ្នកតំណាងដែលជនជាតិស្បែកខ្មៅផងដែរ៕
ប្រែសម្រួល៖Lee