បុគ្គលម្នាក់ដែលធ្វើការនៅក្នងក្លឹប Stoke City ដែលក្រោយមកត្រូវបានអះអាងថាជាគ្រូបង្វឹកក្លឹបតែម្តងគឺលោក Michael O’Neil ត្រូវបានគេរកឃើញថាបានឆ្លងកូវីដ១៩នៅមុនបន្តិចដែលការប្រកួតមិត្តភាពមួយរវាង Stoke City និង Man United កៀកនឹងត្រូវបានធ្វើឡើងទៅហើយ។
មុនការប្រកួតមិត្តភាពនេះតែ១១ម៉ោងប៉ុណ្ណោះដែលក្រុមគ្រូពេទ្យបានរកឃើញថាលោក O’Neil បានឆ្លងកូវីដ១៩ក្នុងពេលដែលកូនក្រុមរបស់លោកកំពុងមានវត្តមាននៅក្នុងទីលានហ្វឹកហាត់របស់ Man United ដើម្បីហ្វឹកហាត់សមមុនការប្រកួតនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេបានអះអាងថាមិនមានកីឡាកររូបណាដែលត្រូវបានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកីឡាកររបស់ Stoke CIty ឬគ្រូបង្វឹករូបនេះឡើយហើយជាលទ្ធផលការប្រកួតត្រូវបានលប់ចោលទៅវិញ៕
ប្រែសម្រួល៖Lee