ភ្នំពេញ៖ ប្រជាពលរដ្ឋ៦នាក់ បានស្លាប់ និង៥នាក់ផ្សេងទៀត កំពុងសង្គ្រោះបន្ទាន់ ដោយសារស្រា ថ្នាំចិន សែ តាំង គុយ សម្រួលសរសៃ-ក្រពះ ។
យោងតាមរបាយការណ៍បឋម របស់សមត្ថកិច្ច និងអាជ្ញាធរ បានឲ្យដឹងថា នៅ ពាក់អធ្រាត្រឈានចូល ថ្ងៃ ទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ៣ ស្រុក /ក្រុង ក្នុងបន្ទាយមានជ័យ មានករណី ពុលស្រា ថ្នាំយីហោ(សម្រួលសរសៃនិងក្រពះ ,ស្រា ថ្នាំចិនសែ) បណ្ដាលឲ្យពលរដ្ឋ ៦ នាក់ស្លាប់និង ៥ នាក់ទៀត កំពុងសង្គ្រោះ បន្ទាន់ ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានរាយការណ៍មកថា ពលរដ្ឋ ៣ នាក់បានស្លាប់ នៅ ក្នុងស្រុក ម៉ាឡៃឯ ២ នាក់ទៀត នៅ ស្រុកមង្គលបូរី និងពលរដ្ឋម្នាក់ទៀត នៅ ក្រុងប៉ោយប៉ែតក៏បានស្លាប់ ដែរ ។
លោកបន្តថា ពលរដ្ឋរងគ្រោះ បាន ពុលស្រាថ្នាំ ដូចខាងលើ ដែលច្រកក្នុងដបទឹកសុទ្ធរាងអង្កាញ់ ៗ ចំណុះ ១/៣ នៃ លីត្រ៕