អាវក្លិបក្នុងលីក La Liga ត្រូវបានចងព្យួរតុបតែងផ្លូវទូទាំងប្រទេស​

0

ទីក្រុង​នៅអេស្ប៉ាញត្រូវបានអាជ្ញាធរអនុញ្ញាតិ​ឲ្យតុបតែង ខណៈដែលអាវរបស់ La Liga ត្រូវបានចងព្យួរនៅតាមផ្លូវ​ទូទាំងប្រទេស ។​Calle Tetuan នៅកណ្តាលទីក្រុងរបស់ Seville គឺជាផ្នែកមួយនៃអ្នកដែលមានអាវរបស់ក្លិប LaLiga Santand នៅពីលើ។

នៅមុនការប្រកួត Derby នាថ្ងៃព្រហស្បត្តិ៍រវាង Real Betis និង Sevilla អាវក្រុមទាំងពីរ ត្រូវបានចងព្យួរពេញផ្លូវ ។នេះគឺជាយុទ្ធនាការផ្សព្វផ្សាយ បញ្ជាក់ថា La Liga បានត្រលប់មកវិញហើយ ជាមួយពាក្យស្លោកថា  ‘Back to Win’  ហើយត្រូវបានគេយកមកធ្វើនៅលើបណ្តាញសង្គមផងដែរ ។សម្រាប់ការប្រកួតដែលនៅសល់សម្រាប់លីកអេស្ប៉ាញ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែមិថុនា រហូតដល់ថ្ងៃទី ១៩ ខែកក្កដា ៕