ស្ថានភាពមិនច្បាស់លាស់នៃក្លឹបមេឃខៀវ Man City ក្នុងមួយរយៈកាលមុនបានបន្តរហូតមកដល់បច្ចុប្បន្នជាពិសេសព័ត៌មានចចាមអារ៉ាមអំពីការចាកចេញពីសំណាក់គ្រូបង្វឹកក្លឹបលោក Pep Guardiola។
ក្រោយការចាកចេញរបស់លោក Mikel Arteta ទាំងដែលមិនអាចរកអ្នកថ្មីបានភ្លាមនិងបូករួមទាំងបញ្ហាប្រឈមមុខទៅនឹង UEFA អំពីការបាត់បង់បេក្ខភាពទៅលេង Champion League ដល់ទៅ២រដូវកាលជាប់គ្នាផងបានក្លាយទៅជាសាំងដុតព័ត៌មានកាន់តែខ្លាំងអំពីការសម្រេចចិត្តរបស់លោកPep ថាគួរបន្តជាមួយនឹងក្លឹបឬយ៉ាងណា?
ប៉ុន្តែមកដល់ថ្ងៃនេះទីបំផុតលោក Pep អាចរកអ្នកថ្មីម្នាក់មកជំនួសតំណែងរបស់លោក Arteta ដើម្បីដើរតួជាមនុស្សសំខាន់ទី២នៅក្នុងក្រុមការងារជាគ្រូបង្វឹក។លោក Juanma Lillo ត្រូវបានប្រកាសជាផ្លូវការជាជំនួយការគ្រូបង្វឹករបស់លោក Pepខណៈដែលក្លឹបនៅតែបន្តស្ថិតនៅក្នងរឿងក្តីប្រឆាំងទៅនឹងការដាក់បម្រាមរបស់ UEFA នេះមានន័យថាបុរសគ្រូបង្វឹករូបនេះនឹងអាចនៅតែបន្តធ្វើការនៅទីនេះទៀតនាពេលខាងមុខ៕
ប្រែសម្រួល៖Lee