រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចឲ្យក្រសួង៣ ចរចាជាមួយថៃ ដើម្បីសហការដំឡើង ច្រកព្រំដែនថ្មដា ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ច ឲ្យក្រសួងចំនួន៣ ធ្វើការចរចាជាមួយភាគីថៃ ដើម្បីសហការដំឡើង ច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ។

យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការសម្រេចប្រគល់ភារកិច្ចនេះ គឺធ្វើោឡើងតាមប្រសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥៥ និងពិធីបើក ការដ្ឋានសាងសង់ផ្លូវជាតិ លេខ១០ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមាសភាពក្រសួងទាំង ៣រួមមាន៖

-សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

-សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕