កីឡាករខ្សែបម្រើមិនសូវមានទំរង់លេងល្អរបស់ក្លឹបបិសាចក្រហម Man United កីឡាករ Jesse Lingard ត្រូវបានគេរាយការណ៍បានចាប់ផ្តើមធ្វើការសាកសួរមិត្តភ័ក្តិធ្លាប់ធ្វើការរួមគ្នាជាមួយនឹងក្លឹបទាំង Chris Smalling និង Ashley Young ផងអំពីជីវភាពរស់នៅក្នុងប្រទេសអ៊ីតាលី។
Lingard បច្ចុប្បន្នកំពុងជួបបញ្ហាលំបាកខ្លាំងក្នុងការត្រឡប់ទៅលេងឲ្យឈុត១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Ole Solskjaer ចាប់តាំងតែពីមុនកូវីដ១៩បាន
វាយប្រហារលើប្រទេសអង់គ្លេសម្ល៉េះ។
នេះមានន័យថាលទ្ធភាពក្នងការចាកចេញពី Old Trafford របស់កីឡាករអង់គ្លេសវ័យ២៧ឆ្នាំរូបនេះនឹងអាចកើតឡើងជាមិនខាននាពេលខាងមុខ។
Chris Smalling, Ashley Young, Sanchez និង Lukaku សុទ្ធតែត្រូវបិសាចក្រហម Man United បញ្ចេញឲ្យទៅលេងជាមួយនឹងលីគនៅប្រទេសអ៊ីតាលីជាបន្តបន្ទាប់ក្រោយទំរង់លេងរបស់ពួកគេមិនអាចបំពេញចិត្តគ្រូបង្វឹករូបនេះបាន៕
ប្រែសម្រួល៖Lee