នៅថ្ងៃនេះកាសែតអង់គ្លេស The Sun បានចេញផ្សាយថាកីឡាករខ្សែការពារក្លឹប Leicester City ដែល
តែងតែត្រូវបានព័ត៌មានចុះផ្សាយថានឹងអាចផ្ទេរទៅលេងជាមួយនឹងតោខៀវ Chelsea នៅរដូវក្តៅនេះ Ben Chiwellទីបំផុតបានដាច់ចិត្តប្រាប់ត្រង់ទៅគ្រូបង្វឹកលោក Rodgers ថាគាត់ពិតជាមានបំណងចង់ចាកចេញពិតមែន។
Chiwell បានប្រាប់លោក Rodgers ថាគាត់ចង់ផ្ទេរទៅលេងជាមួយនឹងក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោកFrank Lampard ដែលនេះមានន័យថា Leicester City នឹងត្រូវបង្ខំចិត្តក្នុងការលក់កីឡាកររូបនេះចេញក្នុងពេលដែលតម្លៃខ្លួនរបស់ Chiwell បច្ចុប្បន្នគឺប្រមាណជា៨៥លានផោន។
Chiwell និង Alex Telles សុទ្ធតែតែមានព័ត៌មានផ្ទេរទៅលេងជាមួយនឹងលោក Lampard ក្រោយពេលដែលកីឡាករជាច្រើនក្នុងតំណែងនេះមិនអាចបំពេញចិត្តគ្របង្វឹករូបនេះបានដូចជាកីឡាករ Alonso, Emerson និង Azpilicueta ជាដើម៕
ប្រែសម្រួល៖Lee