Real Madrid  ចូលរួមប្រជែង​ជាមួយ Man Utd 

0

ក្រុមអធិរាជស Real Madrid បានចូលរួមក្នុងការប្រជែងជាមួយក្រុម Man Utd  និងក្រុមតោខៀវ ដើម្បីដណ្តើមយកកីឡាករ Jadon Sancho ។​

ខ្សែបម្រើស្លាបរបស់ក្លិប Borussia Dortmund Sancho ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទឹកប្រាក់ចំនួន ១០០ លានផោនទៅកាន់ក្រុម Manchester United ខណៈដែលក្រុមតោខៀវក៏ត្រូវបានគេនិយាយថាចាប់អារម្មណ៍ផងដែរ។

សារព័ត៌មាន AS ថា អធិរាជស ក៏បានចាប់អារម្មណ៍ក្នុងការចង់បានកីឡាករ អាយុ ២០ឆ្នាំនេះផងដែរ​ទៅកាន់ទឹកដីអេស្ប៉ាញ​។

បណ្តាញសារព័ត៌មានផ្សេងៗបានចុះផ្សាយថា Zinedine Zidane ទំនង​ជាមិនមានថវិកាក្នុងការផ្ទេរកីឡាករនោះទេ នារដូវកាលនេះ ប៉ុន្តែវាមិនគួរ​ឲ្យឲ្យជឿ ដែលកីឡាករ អង់គ្លេស​ខាងលើ បានក្លាយជា​រ៉ាដា គ្រូបង្វឹកខាងលើ  ក្នុងជម្រើស​យកមកប្រើក្នុងតំបន់ប្រយុទ្ធ ។

ចាប់តាំងពី Cristiano Ronaldo  បានចាកចេញទៅកាន់ Juventus ក្នុងឆ្នាំ ២០១៨ ក្លិប Real ហាក់ខ្វះគោលដៅ ក្នុងការវាយប្រហារ ហើយធ្វើឲ្យផែនការ​របស់លោកហ្ស៊ីដាន់ធ្លាកចុះ ៕