PSG រៀបចំទឹកប្រាក់ ៥០លានផោន ដណ្តើមគោលដៅ Spurs 

0

ក្លឹប Paris Saint-Germain  កំពុងព្យាយាមដោះដូរកីឡាករ ហើយកំពុងសម្លឹងកីឡាករខ្សែបម្រើ Sergej Milinkovic-Savic ។​

នាយកផ្នែកកីឡារបស់ PSG លោក Leonardo គឺជាអ្នកកោតសរសើរដ៏យូរអង្វែងលើ Milinkovic-Savic ។ហើយបើយោងតាម ​​L’Equipe បានចុះថា ក្លិបកំពុងរៀបចំកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរទាំងគាត់និងមិត្តរួមក្រុមរបស់គាត់គឺ Adam Marusic ពីទីក្រុងរ៉ូមទៅកាន់ទីក្រុងប៉ារីស។

ទន្ទឹមជាមួយគ្នានេះដែរ Jose Mourinho ក៏បានធ្វើការចាប់អារម្មណ៍ទៅលើ Milinkovic-Savic  ប៉ុន្តែក្តីសង្ឈឹមរបស់ក្លិបនៅអង់គ្លេសមួយនេះ ត្រូវពឹងផ្អែកទៅលើការលក់ Tanguy Ndombele ដែលបានចុះហត្ថលេខាយកពី Lyon ក្នុងតម្លៃ ៥៥លានផោន កាលពីរដូវកាលមុន។ដោយឡែក Manchester United និង Chelsea ក៏បានប្រកាន់ជំហរយ៉ាងរឹងមាំ ដើម្បីប្រមាញ់យក Milinkovic-Savic ដូចគ្នា​៕