The Sunsports ជឿជាក់ថាគ្រូបង្វឹករបស់ក្លឹប Southampton លោក Ralph Hasenhuttl គឺនឹងត្រូវត្រៀមខ្លួនដើម្បីចុះកុងត្រាថ្មីដែលមានរយៈពេល៤ឆ្នាំនៅថ្ងៃអង្គារនេះហើយ។
កាលពីថ្ងៃទី១១ខែមេសា The Sunsports ក៏បានធ្វើការអះអាងម្តងហើយដែរអំពីការយល់ព្រមព្រៀងគ្នាលើកុងត្រាថ្មីនេះប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ទើបការចុះកុងត្រាជាផ្លូវការត្រូវបានពន្យាពេលរហូតមកដល់ពេលនេះ។
លោក Hasenbuttl ក្នុងវ័យ៥២ឆ្នាំគឺជាបុរសដែលនាំយកមកនូវគម្រោងដ៏ធំជូនក្លឹបនិងកែប្រែទំរង់លេងដ៏ថ្មីនៅទីនេះហើយជាពិសេសបច្ចុប្បន្នក្លឹបមានឈ្មោះជាទីកន្លែងអភិវឌ្ឍនិងបណ្តុះបណ្តាលកីឡាករក្មេងៗនិងឆ្នើមៗបំផុតនៅក្នុងប្រទេសទៀតផង៕
ប្រែសម្រួល៖Lee