ភ្នំពេញ៖ ជនសង្ស័យចំនួន ៦១នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេសនៅថ្ងៃទី១ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៦១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៥៤នាក់ (ស្រី០៣នាក់) និងប្រើប្រាស់ ៧នាក់ (ស្រីគ្មាន) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១ មិថុនា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១០៤,១៦ក្រាម និង៧៤កញ្ចប់តូច ។ -មេតំហ្វេតាមីន(Wy) = ០,៨៧ក្រាម ។ -កេតាមីន = ១០,៩១ក្រាម ។ -អ៊ិចស្តាស៊ី = ១៥៦,៥២ក្រាម ។ -ហេរ៉ូអ៊ីន = ២១៣៥,៥៧ក្រាម ។ -នីមេតាហ្សេប៉ាម = ១៥២,៤៦ក្រាម ។
+លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់ ចាប់យកIce ៣៥,០២ក្រាម កេតាមីន ១០,៩១ក្រាម អ៊ិចស្តាស៊ី ១៥៦,៥២ក្រាម ហេរ៉ូអ៊ីន ២១៣៥,៥៧ក្រាម និងនីមេតាហ្សេប៉ាម ១៥២,៤៦ក្រាម ។ ២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៤,៦៨ក្រាម ។ ៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ ចាប់យកIce ៣៥កញ្ចប់តូច ។ ៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២០ក្រាម ។ ៥ / កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៦ក្រាម ។ ៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច ។ ៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ។ ៨ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកWy ០,៨៧ក្រាម ។ ៩ / ឧត្តរមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច ។ ១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច ។ ១១ / រាជធានីភ្នំពេញ ៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០កញ្ចប់តូច ។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,៣១ក្រាម ។ ២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤,៤៧ក្រាម ។ ៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣០,៤២ក្រាម ។ ៤ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១២កញ្ចប់តូច ៕