Klopp ខលទៅកាន់ Koulibaly

0

យោងតាមរបាយការណ៍បានអោយដឹងថាលោក Jurgen Klopp បាននិយាយជាមួយ Kalidou Koulibaly ជុំវិញការផ្លាស់ប្តូរសក្តានុពលទៅ Liverpool ។អ្នកចាត់ការ​សញ្ជាតិអាល្លឹម៉ង់ ត្រូវបានគេរាយការណ៍មកថា បាននិយាយជាមួយ Koulibaly តាមទូរស័ព្ទ ជាមួយផែនការ​លេង​ ជាមួយកីឡាករ​ខ្សែការពារ​ក្លិប Napoli ។​

ក្នុងនោះ គាត់បានរៀបរាប់លម្អិតពីរបៀបដែល Koulibaly នឹងត្រូវលេងក្នុងតំបន់ការពារ​ជាមួយ Virgil van Dijk ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានក្រុមបិសាចក្រហម Manchester United, PSG, Barcelona និង Real Madrid ចាប់អារម្មណ៏កាលពីប៉ុន្មានខែថ្មីៗនេះ។

តែសារព័ត៌មានបារាំង  Le10 Sport  បានចុះផ្សាយថា ហង្សក្រហមបានឆ្មក់លួច​ខលទៅកាន់ កីឡាករ​ខាងលើ ដើម្បីធ្វើជាគូប្រជែងចង់បានដ៏ធំផងដែរ ។​ទោះបីជាយ៉ាងណា ការផ្លាស់ប្តូរ នឹងជួបបញ្ហាហិរញ្ញវត្ថុក្នុងពិភពបាល់ទាត់ចំពេលមានវិបត្តិជំងឺឆ្លង។

Koulibaly ត្រូវបានគេវាយតម្លៃប្រហែល ៩០ លានផោន ហើយក្លិប Napoli អាចនឹង​ទទួលបានតម្លៃតិចជាងនេះ អាចឈានដល់ដំណាក់កាល ៦៥លានផោន ក៏ថាបាន។ជាមួយគ្នានេះដែរ អតីតខ្សែការពារក្រុមហង្សក្រហមលោក Andrea Dossena បានជំរុញឱ្យលោក Klopp ចុះហត្ថលេខាជាមួយ Koulibaly នៅថ្ងៃព្រហស្បតិ៍នេះថា រាងកាយ និងល្បឿនគាត់រហ័សរហួន សាកសមជាកីឡាករ​ខ្សែការពារកណ្តាល​ឆ្នើមម្នាក់ នៅលើពិភពលោក នឹង​អាចនិយាយ ថាជាកីឡាករល្អក្នុងនៅអង់គ្លេសផងដែរ ។​

អ្វីដែលឧបសគ្គនៅទីនេះ គឺ Jurgen Klopp  ត្រូវ​ ធ្វើការចាប់ដៃគូរវាង Koulibaly និង​ Van Dijk នៅលើទីលាន៕