នៅសប្តាហ៍មានការលើកឡើងមួយថាកំពូលកីឡាករ Lionel Messi គួរតែចាប់ផ្តើមគិតគួរពីការលេងក្នុងតំណែងផ្សេងជាមួយនឹងក្លឹប Barcelona នៅពេលណាដែលគាត់ចាប់ផ្តើមបាត់បង់ល្បឿនហើយតំណែងនោះគឺដូចដែរ Xavi និង Iniesta ធ្លាប់លេងនៅទីនេះដែរ។
អស់រយៈពេលរាប់សិបឆ្នាំមកហើយដែលកីឡាករអាហ្សង់ទីនរូបនេះបានទទួលជោគជ័យខ្លាំងក្នុងការលេងនៅតំណែងខ្សែប្រយុទ្ធទោះបីជាលេងជាមួយនឹងគ្រូបង្វឹករូបណាមិត្តរួមក្លឹបរូបណាក្តីប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថានៅខែក្រោយនេះ Messi ឡើងអាយុដល់ទៅ៣៣ឆ្នាំទៅហើយ។
លោក Domenec Torrent ដែលធ្លាប់ធ្វើការជាមួយនឹង MEssi ពេលដែលលោក Pep Guardiola មានវត្តមានក្នុងនាមជាជំនួយការគ្រូបង្វឹកគឺជាអ្នកលើកឡើងបញ្ហាមួយនេះហើយលោកសង្កត់ធ្ងន់ថា Messi នឹងមិនមានបញ្ហាឡើយក្នុងការផ្លាស់ទៅលេងក្នុងតួនាទីថ្មីដែលមានទំនួលខុសត្រូវកាន់តែសំខាន់ឡើងសម្រាប់ក្លឹប៕
ប្រែសម្រួល៖Lee