Mariano  ថា Lautaro សាកសមជាអ្នកស្នងតំណែងលេង Luis Suarez

0

Mariano Pavone ខ្សែប្រយុទ្ធវ័យជ្រេ​របស់ក្លិប Quilmes បានជឿជាក់ថា កីឡាករ Lautaro Martinez គឺជាគោលដៅតែមួយរបស់ Barcelona ដែលអាចទៅស្នងតំណែង​កីឡាករ Suarez ។​អតីតកីឡាករ Real Betis គឺជាអ្នកកោតសរសើរពីមិត្តរួមជាតិរបស់គាត់ហើយគាត់មានយោបល់ថា Lautaro មានអ្វីដែលត្រូវការដើម្បីបង្ហាញនៅ Camp Nou ។

លោក Pavone បានប្រាប់វិទ្យុ MARCA ថា គាត់(Lautaro Martinez) អាចលេងបានល្អជាមួយកីឡាករនៅ អេស្ប៉ាញ ព្រោះតែគាត់មានថាមពល និងបច្ចេកទេសល្អ ។

លោកបានបន្តថាគាត់ មានចំណុងល្អដូច Luis Suarez  ហើយខ្ញុំបានឃើញគាត់ថា ជាអ្នកស្នងតំណែងដ៏ល្អជំនួស កីឡាករអ៊ុយរ៉ូហ្គាយ។ កន្លងច្រើនឆ្នាំទៅហើយ ដោយរកមិនទាន់ឃើញ ជំនួសតំណែង Suarez  ក្រៅពី  Lautaro Martinez ៕