ចុម! យក្សបាត់ម្ចាស់ការ ផ្ងាជើងច្រងាង លើផ្លូវជាតិ

0

ភ្នំពេញ៖ រថយន្តមួយ គ្រឿងម៉ាក FUSO ពាក់ផ្លា កលេខកំពង់ស្ពឺ 3A-2889 សណ្តោង សឺមីរ៉ឺមក ពាក់ផ្លាកលេខភ្នំពេញ 4A-7090 បើកបរដោយបុរសម្នាក់ បានរេចង្កូតក្រឡាប់ដោយខ្លួនឯង ដោយសារការវ៉ា ជែងបាត់ម្ចាស់ការ នៅលើផ្លូវជាតិ១៣០ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FUSO ខាងលើ បើកបរ ដោយ ឈ្មោះ ហឿ ន រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មុនកើតហេតុ តាមការឱ្យដឹងពី អ្នកបើកបររថយន្ដ ប្រាប់ថា មានរថយន្តមួយគ្រឿងទៀត ប្រភេទបែន ក្បាលព៌ណស ( មិនចាំស្លាកលេខ ..) បានបើកវ៉ា ជែងក្នុងទិសដៅ ស្របគ្នា ពីទិសខាងលិចទៅ កើត លុះ មកដល់ទន្ទឺមគ្នា រថយន្ដ នោះ បានរេ ចង្កូតមកគៀករថយន្ដខ្លួន ដោយសារតែ ស្ថានភាព គ្រោះថ្នាក់ខ្លួន បានយកចង្កួតអែមខាងស្ដាំ ប៉ុន្ដែ ស្ថានភាពមិនអំណោយផល ក៏កាច់ក្រឡាប់តែ ម្ដងទៅ ។

ប្រភពក៏បានឱ្យដឹងទៀតថា ក្នុងហេតុការណ៍ខាងលើ មិនបណ្តាលអោយមានការរង របួសធ្ងន់ធ្ងរនោះ ទេ និងមិនមានការ ប៉ះទង្គិ រវាងអ្នកធ្វើ ដំណើរ ឆ្លងកាត់លើ កំណាត់ផ្លូវខាងលើ ដែរ ។

បើតាមការបញ្ជាក់ ពីសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុក – ខេត្ត ដែលចុះ អន្ដរាគមន៍ភ្លាមៗ ក្រោយកើតហេតុ បានឱ្យដឹងថា ៖ កត្ដា ដែលនាំអោយគ្រោះថ្នាក់ បណ្ដាលអោយក្រឡាប់រថយន្តដឹកថ្មនេះ គឺមកពីការបាត់ម្ចាស់ការក្នុងការ បញ្ជា គ្រប់គ្រង ដៃ ចង្កួតរថយន្ដ ព្រោះតែ មានមហន្ដរាយ បង្កឡេ ី ងដោយរថយន្ដមួយទៀត ដែលបើកបរ ក្នុងស្ថានភាពវ៉ា ជែង ផ្លូវតូចចង្អៀត មិនអំណោយផល ក្នុងការអនុញ្ញាតឲ្យរថយន្តអាចវ៉ា បាន ។

បច្ចុប្បន្នតំណាងក្រុមហ៊ុន រថយន្តដឹកថ្ម បានមកស្ទួចយក រថយន្ដ ចេញពីកន្លែងកើតហេតុ និងបានបញ្ជូនសំណុំរឿង មកការិយាល័យចរាចរណ៍ នៃ ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ ដើម្បីពិនិត្យនិងចាត់ការតាមនីតិវិធី ៕