នៅសប្តាហ៍នេះសារព័ត៌មានជាច្រើននៅក្នុងប្រទេសអង់គ្លេសបានចេញផ្សាយថាក្លឹបតោខៀវ Chelsea បានដាក់សំណើរជាកញ្ចប់ប្រាក់ប្រមាណជា១៥លានផោនរួចរាល់ហើយដើម្បីសុំទិញកីឡាករអ្នកចាំ Roman Burki របស់ក្លឹប Dortmund។
អ្នកចាំទីស្វីសរូបនេះនឹងត្រូវក្លាយជាគោលដៅសម្រាប់ជំនួសតំណែងកីឡាករ Kepa Arrzabalaga នៅទឹកដី Stamford Bridge។តោខៀវជឿជាក់ថាខ្លួននឹងមិនចំណាយខ្លាំងឡើយសម្រាប់កីឡាករអ្នកចាំទីដែលនៅសល់កុងត្រាត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ។
Burki ក្នុងវ័យ២៩ឆ្នាំលេងឲ្យ Dortmund បាន១៥០ប្រកួតមកហើយត្រូវបានលោក Frank Lampard ជឿជាក់ថាមានបទពិសោធគ្រប់គ្រាន់ដើម្បីជំនួស Kepa វ័យ២៥ឆ្នាំដែលទើបបានផ្លាស់មកលេងជាមួយនឹង Chelsea បានរយៈពេលល២ឆ្នាំក្នុងតម្លៃខ្លួន៧១,៤លានផោន៕
ប្រែសម្រួល៖Lee