ប្រធានក្រុម Watford កីឡាករ Troy Deeney ក្រោយការបង្ហាញអារម្មណ៍ខ្លាចក្នុងការវិលត្រឡប់វិញទាំងហ្វឹកហាត់និងប្រកួតនោះទីបំផុតបានធ្វើដំណើរមកដល់ទីលានវិញហើយដើម្បីចាប់ផ្តើមការងាររបស់ខ្លួន។
កីឡាករវ័យ៣១ឆ្នាំរូបនេះធ្លាប់បានបញ្ជាក់ថានៅតែមិនមានទំនុកចិត្តខ្លាំងឡើយសម្រាប់សុវត្ថិភាពសុខភាពរបស់ខ្លួន។Deeney គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៦នាក់ទៀត ដែលមិនបានធ្វើដំណើរមកចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបដោយសារតែខ្លាចកូវីដ១៩ដូចគ្នាដែរ។
កាលពីមុនកូវីដ១៩មកដល់ Watford បានធ្លាក់ទំរង់លេងខ្លាំងណាស់ហើយទើបតែមានស្ថានភាពល្អប្រសើរពេលដែលអតីតគ្រូបង្វឹករបស់ក្លឹប Leicester City បានមកចូលរួមការងារប៉ុន្តែជាលទ្ធផលមកទល់ពេលនេះការប្រកួតទាំង២៩កន្លងមក Watford មានជ័យជំនះតែ៦ដងប៉ុណ្ណោះ៕
ប្រែសម្រួល៖Lee