The Sun ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានដាក់សំណើរសាជាថ្មីដើម្បីសុំចរចាទិញកីឡាករខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Man United និងជាសមាជិកជើងឯកពិភពលោកបារាំង Paul Pogba។
Old Trafford តែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថានឹងមិនលក់កីឡាករតម្លៃខ្លួនឯកទក្តកម្ម៨៩លានផោនរូបនេះឡើយប៉ុន្តែ Real Madrid ជឿជាក់ថា Man United ពិតជាក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុដែលត្រូវដោះស្រាយដែរក្នុងសម័យកាលកូវីដ១៩នេះដូចនេះឱកាសដោះដូរគ្នានៅតែមាន។
លើកនេះ Real Madrid ត្រឡប់មកជាថ្មីជាមួយនឹងកីឡាករ៤រូបផងសម្រាប់ការដោះដូរដែលក្នុងនោះមានដូចជាកីឡាករ Odegaard វ័យ២១ឆ្នាំកីឡាករ James Rodriguez កីឡាករ Lucas Vazquez និងកីឡាករ Brahim Diaz៕
ប្រែសម្រួល៖Lee
