តាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ក្លិបសារិកាព្រៃ បានបើកកិច្ចពិភាក្សា ជាមួយកីឡាករ Philippe Coutinho ជុំវិញការផ្លាស់ប្តូររដូវក្តៅដ៏មានសក្តានុពលមួយ។
ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះនឹងវិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញនៅចុងខែមិថុនានេះបន្ទាប់ពីក្រុម Bayern បានសម្រេចចិត្ត មិនព្រមចុះហត្ថលេខាអចិន្ត្រៃយ៍ បន្ទាប់ពីលេងខ្ចីជើង។
យោងតាម Mundo Deportivo បានអោយដឹងថា Newcastle បើសិនជាក្លិបអាចផ្ទេរកម្មសិទ្ធបាន នោះពួកគេនឹងចុះហត្ថលេខាយកកីឡាករ Coutinho ។ក្រៅពីក្លិបខាងលើ បានចុះផ្សាយថា Manchester United, Chelsea និង Arsenal ក៏ចាប់អារម្មណ៍ទៅលើ ប៉ុន្តែអាចនឹងក្លិបលក់ក្នុងតម្លៃ ៧១លានផោន។
បញ្ជាក់ផងដែរថា កីឡាករខាងលើបច្ចុប្បន្នមានរបួសកជើង ហើយអាចនឹងមិនបង្ហាញវត្តមានលេងនារដូវកាលនេះ៕