កន្លងមកគ្រូបង្វឹកលោក Ole Solskjaer បានអះអាងហើយថា លោកពិតជាចង់បន្តកុងត្រាឲ្យកីឡាករខ្សែប្រយុទ្ធ Odion Oghalo ខណៈដែលកុងត្រាខ្ចីជើងនឹងត្រូវផុតសុពលភាព នៅត្រឹមសប្តាហ៍ក្រោយនេះហើយ។
រំលឹកដែរថាបិសាចក្រហម Man United បានចុះកុងត្រាជាមួយនឹងអតីតកីឡាករខ្សែប្រយុទ្ធក្លឹប Watford រូបនេះក្នុងរយៈពេល ៦ខែពីក្លឹបចិន Shanghai Shenhuar តាំងតែពីខែមករាដែលមានន័យថា ត្រឹមថ្ងៃអាទិត្យនេះ កីឡាករនឹងត្រៀមខ្លួនដើម្បីត្រឡប់ទៅលេងនៅចិនវិញ។
ការចរចាគ្នានៅបន្តធ្វើឡើងនៅឡើយ ខណៈដែលរដូវកាលនេះនឹងអាចចាប់ផ្តើមឡើងវិញ ក្នុងខែមិថុនាឬកក្កដា ហើយនឹងបញ្ចប់ទៅវិញក្នុងខែសីហា ឬកញ្ញា។ ជម្រើស២របស់ Man United ទីមួយគឺ បន្តកុងត្រាលក្ខខណ្ឌខ្ចីជើង និងទី២ គឺការចាយលុយ ២០លានផោន ទិញកីឡាកររូបនេះដាច់ពីចិនតែម្តង៕
ប្រែសម្រួល៖Lee