S​o​l​s​k​j​a​e​r អះ​អា​ង​ថា​ P​o​g​b​a និ​ង R​a​s​h​f​o​r​d រួ​ច​រា​ល់​ស​ម្រា​ប់​កា​រ​ប្រ​កួ​ត​ឡើ​ង​វិ​ញ

0

នៅថ្ងៃនេះគ្រូបង្វឹកក្លឹបលោក Ole Solskjaer បានធ្វើការអះអាងហើយថាកីឡាករ Paul Pogba ព្រមទាំងខ្សែប្រយុទ្ធ Marcus Rashford ទាំងពីរនាក់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រឡប់មកប្រកួតជូនក្លឹបវិញពេលដែល Premier League អាចដំណើរការវិញ។

គួរឲ្យដឹងដែរថាកីឡាករ Pogba នៅក្នុងរដូវកាលនេះអាចបង្ហាញខ្លួនបានតែ ៨ដងប៉ុណ្ណោះ ក្រោយទទួលរងរបួសវះកាត់ជើង តាំងតែពីខែធ្នូខណៈដែល Rashford វិញគឺមិនអាចបង្ហាញវត្តមានបានឡើយតាំងតែពីខែមករា​ដោយសាររបួសខ្នងផងដែរ។

ប៉ូន្តែកាលពីសប្តាហ៍មុន កីឡាករទាំងពីរបានត្រឡប់មកចូលរួមហ្វឹកហាត់ជាធម្មតាវិញជាមួយនឹងមិត្តរួមក្លឹបដទៃទៀតហើយ។ លោក Solskjaer បាននិយាយថាពួកគាត់ទាំងពីរ មានសុខភាពល្អ ពួកគាត់ចូលរួមហ្វឹកហាត់ហើយអាច ហ្វឹកហាត់គ្រប់សកម្មភាព បានដូចដែរកីឡាករផ្សេងទៀតធ្វើបានដែរ៕

ប្រែសម្រួល៖Lee