H​e​n​d​e​r​s​o​n អះ​អា​ង​ថា​កី​ឡា​ក​រ​ទាំ​ង​អ​ស់​រ​ប​ស់​ខ្លួ​ន​រួ​ច​រា​ល់​ហើ​យ​ដើ​ម្បី​ប្រ​កួ​ត

0

កីឡាករប្រធានក្រុម Jordan Henderson នៅសប្តាហ៍នេះបានធ្វើការអះអាងថា កីឡាករទាំងអស់ដែលលេងនៅលីគកំពូលអង់គ្លេស Premier League គឺភាគច្រើនមានអារម្មណ៍​ទុកចិត្តនិងសុវត្ថិភាព១០០ភាគរយ ហើយក្នុងការវិលត្រឡប់មកហ្វឹកហាត់និងប្រកួត។

ប្រធានក្រុមរបស់​ Liverpool រូបនេះគឺកំពុងស្ថិតនៅក្នុងពេលវេលារងចាំដើម្បីលើកពាន Premier League ជាផ្លូវការហើយកំពុងទន្ទឹងឲ្យការប្រកួតឬគម្រោង Project Restart អាចធ្វើឡើងបានឆាប់ៗនេះ។ Henderson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនផ្សេងទៀត ដែលបានពិភាក្សាគ្នាជាមួយនឹង ប្រធានសមាគមន៍បាល់ទាត់អង់គ្លេស PFA កាលពីថ្ងៃម្សិលមិញ។

ភ្លើងខៀវត្រូវបានផ្តល់ក្រោយពេលដែលការហ្វឹកហាត់ របស់ក្លឹបបានធ្វើឡើងអស់រយៈពេលជាង១សប្តាហ៍កន្លងមកហើយ ចំណែកឯការធ្វើតេស្តលើកទី៣ ក៏បានធ្វើរួចរាល់ហើយផងដែរកាលពីថ្ងៃម្សិលមិញ៕

ប្រែសម្រួល៖Lee